រិន សារដ្ឋ ឈ្នះដោយសារគូប្រកួតរក្សាទម្ងន់មិនបាន

(ភ្នំពេញ) ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementនាយប់ថ្ងៃទី២១ធ្នូអ្នកប្រដាល់ រិន សារដ្ឋ ក្លិបកងទ័ពជើងទឹកបានទទួលជ័យជម្នះដោយស្វ័យប្រវត្តិដោយសារតែគូប្រកួតរបស់ខ្លួន សល់ ពិសិដ្ឋ ក្លិបកុសលកីឡា

រក្សាទម្ងន់មិនបាន។ ទោះជាយ៉ាងណាក៏អ្នកប្រដាល់ទាំង២រូបនេះត្រូវតែប្រកួតគ្នាហើយលទ្ធផលនៃការប្រកួតយ៉ាងណាៗនោះគឺ សារដ្ឋ បានទទួលជ័យជម្នះដោយស្វ័យប្រវត្តិ។ តាមពិតប្រសិនបើទម្ងន់ពួកគេស្មើគ្នានោះក៏ ពិសិដ្ឋ មិនមែនជាដៃគូរបស់ សារដ្ឋដែរ។ ការប្រកួតមិនទាន់បានពាក់កណ្ដាលទឹកទី១ផងជង្គង់របស់ សារដ្ឋអុកចំពោះពិសិដ្ឋមួយទំហ៊ឹងធ្វើឲ្យសល់ ពិសិដ្ឋសន្លប់ក្រោកលែងរួចតែម្ដង។ សារដ្ឋ បានទទួលកៅអីសម្រាប់ឡើងទៅប្រកួតនៅវគ្គជម្រុះជុំទី២ទៀតឯ ពិសិដ្ឋ ខ្ទាតចេញពីការប្រកួតត្រឹមនេះ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរ អ៊ុង កំសត់ ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងបានប្រកួតឈ្នះអ្នកប្រដាល់នូវ ដារ៉ូ ក្លិប

អាណាចក្រគុនខ្មែរដោយពិន្ទុទាំងត្រដាបត្រដួស

អ្នកប្រដាល់ទាំ២រូបនេះ ហាក់ដូចខឹងគ្នាពីពេលណាមកយ៉ាងអ៊ីចឹងគ្រាន់តែស្នូរជួងនៃការប្រកួតទឹកទី១បន្លឺឡើង

ពួកគេចាប់ផ្ដើមវាយប្រហារគ្នាដោយមិនញញើតដៃ។ ដារ៉ូ វ៉ៃចេញច្រើនតែមិនសូវចំគោលដៅចំពោះកំសត់វ៉ៃចេញមួយៗតែ

ចំគោលដៅបានយ៉ាងល្អ។ បន្ទាប់ពីប្រកួតចប់ទឹកទី៣អ្នកប្រដាល់ អ៊ុង កំសត់ បានទទួលជ័យជម្នះដោយពិន្ទុ និងត្រៀមឡើងប្រកួតបន្តនៅជុំទី២ទៀត។ចំពោះនូវ ដារ៉ូ ហាលអាវត្រឹមនេះហើយ។ ពេកនេះមានអ្ន កប្រដាល់៤រូបហើយដែលខ្ទាតចេញពីការប្រកួតហើយក៏មាន៤រូបដែរដែលបានកក់កៅអីសម្រាប់ប្រកួតជម្រុះនៅជុំទី២ទៀត។

ចំពោះការប្រកួតជាមិត្តភាេពជាមួយអ្នកប្រដាល់ថៃវិញនោះ លាប រដ្ឋក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យទាត់

អ្នកប្រដាល់ថៃផៃ ង៉ឺន(Phay Ngeun) ឲ្យខូចជើងប្រកួតមិនបានទៀតនៅមុនខ្នូរជួងបញ្ចប់ទឹកទី៣។ ចំពោះការប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វានើរវាងអ្នកប្រដាល់រួមជាតិវិញនោះ ធា នុរាជ ក្លិបម្កុដរាជសីហ៍ប្រកួតចាញ់ពិន្ទុ ជា សំនៀង ក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ។ ធា នុរាជ ដែលមានរហស្សនាមថាអ្នកលេងជើងកន្ត្រៃហោះនោះបានប្រើស្នៀតនាគវ័ធកន្ទុយវាយប្រហារលើ សំ

នៀង តែមិនបានចំគោលដៅឡើយ។ ជាមួយនឹងការប្រើស្នៀតពិសេសនេះមិនបានផល ធា នុរាជប្រើស្នៀតកែងសកស្លាប

និងកណ្ដាប់ដៃច្រើជាង។ ចំពោះ សំនៀង វ៉ៃចេញមួយៗតែចំគោលដៅបានច្រើនជាង។ បន្ទាប់ពីប្រកួតគ្នា៥ទឹកយ៉ាងតឹងតែងនោះអ្នកប្រដាល់ ជាសំនៀង បានទទួលជ័យជំនះដោយពិន្ទុ៕ ដោយ៖ កូនដូច